Skip to main content

Khmer (ខ្មែរ)

យើងជួយដោះស្រាយបណ្ដឹងតវ៉ាអំពី​សេវាទូរស័ព្ទ ឬសេវាអ៊ីនធឺណិត។

យើងគឺជាសេវាកម្មឯករាជ្យ និងឥតគិតថ្លៃ។ នោះមានន័យថា អ្នកមិនបាច់បង់ប្រាក់ ហើយយើងមិនកាន់ជើង​ខាងណា​ឡើយ។

Telecommunications Industry Ombudsman អាចជួយជាមួយ៖

  • កិច្ចសន្យា៖ តើអ្នកបានយល់ព្រមជាមួយនឹងអ្វីមួយដែលអ្នកមិនបានទទួលដែរឬទេ?

  • វិក្កយបត្រ៖ តើអ្នកគិតថាវិក្កយបត្ររបស់អ្នកខុស ឬអ្នកកំពុងមានបញ្ហាក្នុងការ​បង់​វា​ដែរឬទេ?

  • កំហុស និងបញ្ហាលំបាកនៃសេកម្ម៖ តើសេវាទូរស័ព្ទ ឬសេវាអ៊ីនធឺណិតរបស់អ្នកមិនដើរមែនទេ?

  • ការដាច់អ៊ីនធឺណិត៖ តើទូរស័ព្ទ ឬអ៊ីនធឺណិតរបស់អ្នកត្រូវបានកាត់ផ្ដាច់មែនទេ?

  • ការប្រមូលបំណុល៖ តើគេកំពុងស្នើឲ្យអ្នកសងបំណុលដែលមិនមែនជារបស់អ្នកមែនទេ?

  • ការអនុវត្តការលក់៖ តើគេបានលក់គម្រោង ឬបរិក្ខារដែលអ្នកគ្មានលទ្ធភាពទិញឲ្យអ្នកមែន​ទេ?

របៀបដែលយើងធ្វើការជាមួយអ្នក និងក្រុមហ៊ុនផ្ដល់សេវា

បើសិនជាអ្នក ឬបុគ្គលដែលអ្នកកំពុងទូរស័ព្ទជំនួស ប្រើប្រាស់ទូរស័ព្ទ ឬអ៊ីន​ធឺណិត យើងអាចជួយអ្នកបាន។ វាអាចជាសេវាកម្មមួយដែលត្រូវបានប្រើនៅផ្ទះ ឬអាជីវកម្មខ្នាតតូច។ នេះជារបៀបដែលវាដំណើរការ៖

  1. អ្នកព្យាយាមដោះស្រាយបណ្ដឹងតវ៉ាជាមួយក្រុមហ៊ុនផ្ដល់សេវារបស់អ្នក។

  2. បើសិនជាអ្នកមិនអាចដោះស្រាយបណ្ដឹងតវ៉ាជាមួយ​ក្រុមហ៊ុន​ផ្ដល់សេវា​របស់អ្នកបានទេ ចូរទូរស័ព្ទមកយើង។

  3. យើងនឹងធ្វើការសម្រេចថាតើយើងអាចដោះស្រាយបណ្ដឹងតវ៉ានេះបាន​ដែរឬអត់។

  4. យើងធ្វើការជាមួយអ្នក និងក្រុមហ៊ុនផ្ដល់សេវាដើម្បីដោះស្រាយ​បណ្ដឹង​តវ៉ា។

  5. បើសិនជាអ្នក និងក្រុមហ៊ុនផ្ដល់សេវាមិន​ឯកភាពគ្នាទេ មន្ត្រីស៊ើបអង្កេត​ពី​ការតវ៉ាអាចធ្វើការសម្រេចពីរបៀបដោះស្រាយបណ្ដឹងតវ៉ានេះ។

ការរកនរណាម្នាក់ឲ្យជួយអ្នក

អ្នកក៏អាចស្នើឲ្យអ្នកដទៃជួយប្ដឹងតវ៉ាជំនួសអ្នក ឬអាជីវកម្មរបស់អ្នក​ ដូចជា​មិត្តភក្ដិ សមាជិកគ្រួសារ ឬទីប្រឹក្សាហិរញ្ញវត្ថុ។ ស្នើសុំទម្រង់ពាក្យផ្ដល់សិទ្ធិអនុញ្ញាតរបស់យើងតាមទូរស័ព្ទ ឬស្វែងរកទម្រង់​ទាំងនេះនៅលើគេហទំព័ររបស់យើង។

ទាក់ទងមកយើង

អ្នកអាចប្ដឹងតវ៉ាតាមរយៈគេហទំព័ររបស់យើងតាមអាសយដ្ឋាន www.tio.com.au/complaints ឬដោយទូរស័ព្ទទៅលេខ 1800 062 058។

អ្នកអាចផ្ញើសំបុត្រតាមប្រៃសណីយមកកាន់ PO Box 276, Collins Street West, VIC 8007 ឬផ្ញើវាតាមទូរសារទៅលេខ 1800 630 614។

រូបភាពមួយ​បង្ហាញរូបមនុស្សពីរនាក់នៅខាងឆ្វេង និងខាងស្ដាំបែរ​មុខទៅរករូបមនុស្សឈរចំកណ្ដាល។ មានសញ្ញាស្មើនៅចន្លោះរូបមនុស្សនៅខាងឆ្វេង និងខាងស្ដាំ និងរូប​មនុស្ស​ដែលនៅចំកណ្ដាល។

បើសិនជាអ្នកត្រូវការប្រើភាសាក្រៅពីភាសាអង់គ្លេស ចូរទូរស័ព្ទទៅ​សេវា​កម្ម​បកប្រែអត្ថបទ និងបកប្រែផ្ទាល់មាត់តាមរយៈលេខ 131 450 ហើយពួកគេនឹងជួយឲ្យអ្នក​និយាយជាមួយយើង។ ពួកគេគឺជាសេវាកម្មឥតគិតថ្លៃ។

ការហៅទូរស័ព្ទទៅលេខខាងលើតាមទូរស័ព្ទចល័តអាចត្រូវបានគិតថ្លៃ។